No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
CORPORATE PROFILE

កណ្តាល​និយម​របស់​លោក និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (គ.ជ.អ.ក) ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៦១។

• ប៉ុន្តែ ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៩២ គ.ជ.អ.ក មិនមានសកម្មភាពដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា។គ.ជ.អ.ក ចាប់ផ្តើមប្រតិបត្តិការងាររបស់ខ្លួនឡើងវិញ និងត្រូវបានទទួលដោយ IOCនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនាមជាសមាជិកទី១៩៦ ។ ​

• គ.ជ.អ.ក ក៏ជាសមាជិករបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ផងដែរ។

• គ.ជ.អ.ក បានចូលរួមកីឡាអូឡាំពិកមុនសង្គ្រាមស៊ីវិល ចំនួន ៣លើក រួមមានៈ កីឡាអូឡាំពិកទីក្រុងMelbourneឆ្នាំ១៩៥៦, កីឡាអូឡាំពិកទីក្រុង Tokyoឆ្នាំ១៩៦៤, កីឡាអូឡាំពិក ឆ្នាំ១៩៧២ ។ បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ កម្ពុជាបានត្រឡប់ចូលរួមកីឡាអូឡាំពិកវិញ នៅកីឡាអូឡាំពិកទីក្រុង Atlantaឆ្នាំ១៩៩៦ និងបានចូលរួមជាប្រចាំរហូតមកដល់បច្ចុប្បន្ន។

• កម្ពុជាចូលរួមការប្រកួតកីឡាអាស៊ី លើកដំបូង នៅទីក្រុង Manila ឆ្នាំ១៩៥៤។ យើងបានចូលរួមការប្រកួតកីឡាអាស៊ីជាបន្តបន្ទាប់ —ទីក្រុង Tokyo ឆ្នាំ១៩៥៨ និងទីក្រុង Jakarta ឆ្នាំ១៩៦២ ដែលកម្ពុជាទទួលបានមេដាយសំរឹទ្ធលើកដំបូង លើកីឡាប្រដាល់សកល ប្រភេទទម្ងន់ ៥៨ Kg។ ការប្រកួតកីឡាអាស៊ី ទីក្រុង Bangkok ឆ្នាំ១៩៧០ កម្ពុជាទទួលបានមេដាយបន្ថែមទៀតលើប្រភេទកីឡាផ្សេងៗគ្នា ប៉ុន្តែកម្ពុជាខកខានមិនបានទទួលមេដាយនៅការប្រកួតកីឡាអាស៊ី ទីក្រុងTehranឆ្នាំ១៩៧៤។ ពីឆ្នាំ១៩៧៨ ដល់ ឆ្នាំ១៩៩០ កម្ពុជាមិនបានចូលរួមនោះទេ ដោយសារសង្គ្រាមស៊ីវិល។

•  កម្ពុជាត្រឡប់ចូលរួមការប្រកួតកីឡាអាស៊ីឡើងវិញ នៅទីក្រុង Hiroshima ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន។ នៅការប្រកួតកីឡាអាស៊ី ទីក្រុង Incheon ឆ្នាំ២០១៤ កម្ពុជាទទួលបានមេដាយមាសជាប្រវត្តិសាស្រ្តរបស់ខ្លួន ដែល ទទួលបានដោយ កីឡាការិនី ស៊ន សៀវម៉ី លើប្រភេទកីឡាតេក្វាន់ដូ ។

• កម្ពុជាខកខានមិនបានចូលរួមការប្រកួតកីឡាអាស៊ី ឆ្នាំ១៩៦៦ ដោយមូលហេតុកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា GANEFO (Games of the New Emerging Forces)ជាលើកដំបូងរបស់ខ្លួន នៅទីក្រុងភ្នំពេញ។​ •       • កម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកដំបូង នៅឆ្នាំ១៩៥៩ នៅទីក្រុង Bangkok ហើយយើងបានចូលរួមជាប្រចាំ ដែលរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តង។

គ.ជ.អ.ក គឺជាសមាជិក ១ ក្នុងចំណោមសមាជិកទាំង ២០៥ ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ។ តួនាទីរបស់ IOC គឺផ្សព្វផ្សាយ និងលើកកម្ពស់ទស្សនវិជ្ជាអូឡាំពិក ស្របទៅតាមធម្មនុញ្ញអូឡាំពិក ដែលបរិយាយលម្អិតពីទស្សនវិជ្ជា គោលបំណង និងប្រពៃណីរបស់ចលនាអូឡាំពិក។ 

ព័ត៌មាន
មេដាយមាស៣គ្រឿងដែលបានមកពីការប្រកួតម៉ូតូទឹកនៅខេត្តព្រះសីហនុ
May, 23, 2022

ភ្នំពេញ៖ ព្រឹត្តការប្រកួតកីឡាម៉ូតូទឹក....

ចប់ស៊ីហ្គេម កម្ពុជា....
May, 23, 2022

ភ្នំពេញ៖ ថ្ងៃទី ២៣ ឧសភា នេះស៊ីហ្គេម....

វីឌីអូ​ថ្មីៗ
សាលរូបភាព
ព្រឹត្តិបត្រ

បរិយាយពីព្រឹត្តិប័ត្រព័ត៌មាន

តភ្ជាប់
សាលរូបភាព
Assembly Mandate....
Feb, 01, 2018

សន្និសីទសារព័ត៌មានជាមួយស្រាបៀរអង្គរស្តីពីការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិក
Aug, 04, 2017

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា....