បេសកកម្មៈ
គាំទ្រដល់កីឡករ-ការិនីកម្ពុជាក្នុងការឈានទៅរកឧត្តមភាពនៃការប្រកួតប្រជែង ជាមួយនឹងការបង្ហាញនូវតម្លៃនៃចលនាអូឡាំពិក ដើម្បីជំរុញលើកតម្កើងកិត្តិយសកម្ពុជាតាមរយៈកីឡា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាៈ
បានបង្កើតឡើងនាឆ្នាំ ១៩៦៣ ដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ ដែលជាតំណាងគណៈកម្មាធិការជាតិ (National Olympic Committee) សម្រាប់ប្រទេសកម្ពុជា។ គ.ជ.អ.ក ទទួលខុសត្រូវក្នុងការបណ្តុះបណ្តាល រៀបចំ និងគាំទ្រក្រុមកម្ពុជាចូលរួមកីឡាអូឡាំពិក អូឡាំពិកយុវជន កីឡាអាស៊ី និងកីឡាស៊ីហ្គេម ក៏ដូចជាជំរុញផ្សព្វផ្សាយចលនាអូឡាំពិកនៅទូទាំងប្រទេស។
ក្រៅពីការទទួលខុសត្រូវលើកការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ គ.ជ.អ.ក តួនាទី និងភារកិច្ចលើកកម្ពស់ចលនាអូឡាំពិក និងឧបត្ថម្ភ-គាំទ្រ អត្តពលិកនៃកីឡាអូឡាំពិកតាមរយៈអង្គភាពដឹកនាំរបស់ពួកគេ រួមមានការឧបត្ថម្ភថវិការ និងសហការអភិវឌ្ឍការហ្វឹកហាត់ និងបណ្តុះបណ្តាលគ្រូបង្វឹក។
គ.ជ.អ.ក ក៏ជួយគំាទ្រអត្តពលិកកីឡាអូឡាំពិកទាំងក្រៅ និងក្នុងការប្រកួតតាមរយៈកម្មវិធីផ្សេងៗ ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ដល់អត្តពលិក ការផ្តល់ធានារ៉ាប់រងសុខភាព ការផ្គត់ផ្គងថ្លៃរៀនសូត្រ ផ្តល់ឱកាសផ្សព្វផ្សាយ និងទីផ្សារ ផ្តល់សេវាវិជ្ជាជីវៈ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត។ មជ្ឍមណ្ឌលហ្វឹកហាត់អូឡាំពិកក៏ផ្តល់សេវាផ្សេងៗសម្រាប់អត្តពលិក រួមមាន វេជ្ជសាស្រ្ត កម្លាំង និងធ្វើឱ្យរាងកាយមាំមួន ចិត្តសាស្រ្ត សរីរៈសាស្ដ្រ និងជំនួយផ្នែកអាហាបំប៉ន និងបច្ចេកវិទ្យាដើម្បីបង្កើនសិទ្ធិផល ។