No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
Sports Updates July 27
Sports Update 27th July 2017
Jul, 27, 2017

 

១. ទូកក្ដោងកម្ពុជាក្លាយជាសមាជិកសហព័ន្ធកីឡាទូកក្ដោងពិភពលោក

សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធកីឡាទូកក្តោងពិភពលោក ដែលស្ថាប័នអន្តរជាតិមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិក។

កម្ពុជា បានចូលរួមក្នុងបណ្ដាញទូកក្ដោងពិភពលោក ដែលមានសមាជិកជាង១៤០ប្រទេស ហើយអាចទទួលបានការបណ្ដុះបណ្ដាល និងសម្ភារទំនើប ក៏ដូចជាចូលរួមប្រកួតកម្រិតពិភពលោកផងដែរ។

Read More

២. NOCC ដាក់ឲ្យប្រើប្រាស់គេហទំព័រថ្មី


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ពោធប្រើប្រាស់គេហទំព័រថ្មីរបស់ខ្លួន (www.nocc.org.kh) ដែលផ្ដល់ជូនព័ត៌មានសម្បូរបែបទាក់ទងសកម្មភាពគ្រប់ប្រភេទកីឡា។

ក្រៅពីព័ត៌មានកីឡា កាលវិភាគប្រកួត និងលទ្ធផល គេហទំព័រថ្មីនេះក៏មានផ្ដល់អត្ថប្រយោជន៍ច្រើនទៀតសម្រាប់អ្នកដែលមានបំណងចង់ក្លាយជាសមាជិកដោយតម្រូវឲ្យបង់ថៃ្លចន្លោះ៦ដុល្លារ ទៅ១២ដុល្លារក្នុងមួយឆ្នាំ។

Read More

៣. កីឡាហ្សូរិនជិកាំប៉ូទៅប្រកួតជើងឯកពិភពលោកនៅអាមេរិក


កីឡាហ្សូរិនជិកាំប៉ូរបស់កម្ពុជាចំនួន៣ រូបនឹងចេញដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នៅថ្ងៃទី២៧កក្កដានេះដើម្បីចូលរួមប្រកួតជើងឯកពិភពលោក ។ លោកឡាច ច័ន្ទសុវណ្ណដែលជាប្រធានសហព័ន្ធកីឡាហ្សូរិនជិកាំប៉ូបាននិយាយឲ្យដឹងថាការចេញទៅប្រកួត នេះក្រសួងអប់រំយុវជន និង កីឡាបានឧបត្ថម្ភប្រាក់ចំនួន១០.២០០ដុល្លារសម្រាប់សំបុត្រយន្តហោះ។

Ream More

៤. វត្តមានរបស់ ធារី ចន្ថាប៊ីន នឹងធ្វើឲ្យតំបន់កណ្តាលរបស់ក្លិបអគ្គីសនីកម្ពុជាកាន់តែរឺងមាំ


បន្ទាប់ពីចូលលេងឲ្យក្លិបលីកលំដាប់ទី២របស់ថៃ Crabi FC បានពាក់កណ្តាលរដូវកាល ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានផ្ទេរមកលេងឲ្យក្លិបក្របខណ្ឌលីកកំពូលកម្ពុជាអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងត្រឹមបញ្ចប់រដូវកាល២០១៧។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្លិបអគ្គិសនីកម្ពុជាជឿជាក់ថា វត្តមានរបស់ ចន្ថាប៊ីន នឹងជួយឲ្យតំបន់កណ្តាលក្លិបនេះកាន់តែរឹងមាំថែមទៀត។

ខ្សែបម្រើកូនកាត់ខ្មែរ-បារាំងវ័យ២៦ឆ្នាំរូបនេះ បានលេងឲ្យក្លិបភ្នំពេញអស់រយៈពេល៥ឆ្នាំពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦។ ក្រោយចាកចេញពីភ្នំពេញក្រោន នៅឆ្នាំ២០១៧ រូបគេបានផ្លាស់ទៅលេងជាមួយក្លិបក្របខណ្ឌលីកលំដាប់ទី២របស់ថៃ Krabi FC ។

Read More

៥. កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ទទួលមេដាយសំរឹទ្ធពីកីឡាហ្វ្រង់កូហ្វូនីនៅកូឌីវ័រ


កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាចំបាប់សេរីទម្ងន់៥៣គីឡូក្រាមពីព្រឹត្តិការណ៍ប្រកួតកីឡាហ្វ្រង់កូហ្វូនីក្របខណ្ឌប្រទេសនិយាយបារាំងនៅទីក្រុងអាប៊ីតចាន ប្រទេសកូឌីវ័រ។

ឯកឧត្តម ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំប្រតិភូកម្ពុជា និយាយថា កម្ពុជាបានបញ្ជូនកីឡាចំបាប់ពីរនាក់, អត្តពកម្ម១នាក់, យូដូ១នាក់, វាយកូនឃ្លីលើតុ១នាក់ ឲ្យចូលរួមព្រឹត្តិការណ៍នេះ។

Read More

៦. NOCC ជ្រើសរើសអ្នកឈ្នះរង្វាន់ពីរនាក់ដើម្បីទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២៦ ខែកក្កដា បានជ្រើសរើសអ្នកឈ្នះរង្វាន់ចំនួនពីរនាក់ ដើម្បីចូលរួមអបអរក្រុមកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី។ អ្នកឈ្នះរង្វាន់ទាំងពីរនាក់ ត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងក្នុងចំណោមសមាជិកដែលបានចុះឈ្មោះនៅគេហទំព័រថ្មីររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានប្រកាសអ្នកឈ្នះរង្វាន់ទាំងពីរ ក្នុងសន្និសីទកាសែតស្ដីពីការដាក់ឲ្យប្រើប្រាស់ផ្លូវការគេហទំព័រដែលទើបរចនាថ្មីរបស់ NOCC (www.nocc.org.kh)។ អ្នកដែលឈ្នះសំបុត្រទាំងពីរ គឺ TICKET ID: PXEP2DU70U2H91 and TICKET ID ROXEW87MFM8RMX ៕

Read more

ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន....
Jul, 01, 2022

ភ្នំពេញ៖ មហាសន្និបាតសហព័ន្ធកីឡាចំបាប់កម្ពុជា....

បាល់ទះអង្គុយកម្ពុជានឹងឈ្នះមេដាយម្ដងទៀនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១
Jul, 01, 2022

ភ្នំពេញ៖ សមាជិក នៃ ក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា....