No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
Welcome to National Olympic Committee of Cambodia
សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្
May, 09, 2019

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត! នៅក្នុងឱកាសដ៏មហានក្ខត្តប្ញក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៦ យាងចូល ៦៧ ព្រះវស្សារបស់ព្រះអង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត តាងនាមថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ទាំងមូល និងក្នុងនាមទូលព្រះបង្គំផ្ទាល់ និងភរិយា សូមលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះជន្មាយុ យឺនយូរ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តខ្មែរជាកូនចៅ យូរអង្វែងតរៀងទៅ។ ឆ្លៀតក្នុងឱកាសដ៏មហាជ័យមង្គលប្រពៃថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជា នុញ្ញាតសម្តែងថ្វាយនូវកត្តញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះព្រះមហាករុណាទិគុណព្រះព្រហ្មវិហារធម៌ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជារាស្រ្តរបស់ព្រះករុណាជាអម្ចាស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជារាស្រ្ត ការកាត់បន្ថយភាពក្រីក្រ ជាពិសេសព្រះអង្គបានលះបង់អស់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យក្នុងការកសាងសមិទ្ធិផលសង្គម សំដៅស្តារនិងអភិវឌ្ឍន៍មាតុភូមិអង្គរជាទីស្នេហាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ នាពេលកន្លងមក។ ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់អស់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងទេវតាឆ្នាំថ្មីព្រះនាមទុង្សាទេវី សូមព្រះអង្គតាមបីបាច់ថែរក្សាប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀ ងឃ្លាតឡើយ។ សូមព្រះករុណាជាអម្ចាស់ ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត និងទឹកចិត្តភក្តីភាពដ៏ស្មោះអស់ពីដួងចិត្តអំពីទូលព្រះបង្គំយើងខ្ញុំ និងភរិយា។ ថ្ងៃទី០៦កើត ខែពិសាក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ សូមក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ,ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន....
Jul, 01, 2022

ភ្នំពេញ៖ មហាសន្និបាតសហព័ន្ធកីឡាចំបាប់កម្ពុជា....

បាល់ទះអង្គុយកម្ពុជានឹងឈ្នះមេដាយម្ដងទៀនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១
Jul, 01, 2022

ភ្នំពេញ៖ សមាជិក នៃ ក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា....

ព្រឹត្តិបត្រ

បរិយាយពីព្រឹត្តិប័ត្រព័ត៌មាន