No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
Welcome to National Olympic Committee of Cambodia
មេដាយមាស៣គ្រឿងដែលបានមកពីការប្រកួតម៉ូតូទឹកនៅខេត្តព្រះសីហនុ
May, 23, 2022

              ភ្នំពេញ៖  ព្រឹត្តការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ដែលកម្ពុជាជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យក្នុងនោះអត្តពលិកកីឡាម៉ូតូទឹកកម្ពុជាដណ្តើមបានមេដាយមាស៣ ​គ្រឿងក្នុងចំណោម អត្តពលិក ជាង៦០នាក់ មកពី៤ប្រទេស។

        ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអោយដឹងថាព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិនេះមាន កីឡាករល្បីៗ កម្រិតអន្តរជាតិ និង ពិភពលោកចូលរួមប្រកួត ខណៈកម្ពុជាបានដាក់ ៧ វិញ្ញាសាចូលរួមប្រកួតប្រជែង ជាមួយនិងប្រាក់រង្វាន់សរុប ៣ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

            ជាលទ្ធផលកម្ពុជា ឈរលេខ២ ដណ្តើមមេដាយសរុប ៨ គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ ២ គ្រឿង។ លេខ១ គឺប្រទេសថៃ ដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៤ ប្រាក់៣ និងសំរិទ្ធ ៥គ្រឿង និង  ម៉ាឡេស៊ី លេខ៣ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង។

            ឯកឧត្តម ប្រធាន សហព័ន្ធ បន្តទៀតថាព្រឹត្តការណ៍ប្រកួតកម្រិតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖

            ១៖ វាស់ស្ទង់សមត្ថភាព កីឡាករ និង គុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា។

            ២៖ វាស់ស្ទង់សមត្ថភាព គណៈកម្មការបច្ចេកទេស រៀបចំព្រឹត្តិការណ៍ប្រកួត  របស់សហព័ន្ធ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅ កម្ពុជា ឆ្នាំ២០២៣។

            ៣៖ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា កម្ពុជាជាពិសេសបង្ហាញពីការចាប់ផ្តើមស្ដារ សង្គម សេដ្ឋកិច្ច ឡើងវិញក្នុងនិងក្រោយ ស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩ ។

             ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និង កោតសរសើរចំពោះ  គណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែង ប្រើប្រាស់ចំណេះដឹង បទពិសោធន៍ សមត្ថភាពកាត់សេចក្តីការប្រកួតដោយអនុវត្ត តាមគោលការណ៍បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ ផ្តល់យុត្តិធម៌ និងតម្លាភាពដល់  កីឡាករ  និងបានរកឃើញនូវ កីឡាករឆ្នើម ដែលទទួលបានជ័យលាភី នៃការប្រកួតម៉ូតូទឹកនាពេលនេះ។

             ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមនិងជឿជាក់ថា តាមរយៈការប្រកួតនេះ នឹងធ្វើឱ្យ អត្តពលិកកម្ពុជា និងមន្រ្តីរៀបចំការប្រកួត កាន់តែរីកចំរើន ទាំងសមត្ថភាព សិទ្ធផលត្រៀម ដណ្តើមមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ លើកដំបូង អោយទទួលបានជោគជ័យ ។

         ឯកឧត្តម សុខ គាង  បានបញ្ជាក់ទៀតថា  ក្រោមម្លប់សន្តិភាព និង ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់  សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

              តាមរយៈចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និង ក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា  ផែនការមេ  ឆ្ពោះទៅឆ្នាំ ២០២៣  ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ការហាត់ហ្វឹកហ្វឺន និងការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និង  ការរៀបចំការប្រកួត កីឡាគ្រប់ប្រភេទ ប្រកបដោយ ស្តង់ដារ៕

ដោយ៖ រ៉ូហ្សា

ផ្សាយ៖ វុឌ្ឍ

 

ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន....
Jul, 01, 2022

ភ្នំពេញ៖ មហាសន្និបាតសហព័ន្ធកីឡាចំបាប់កម្ពុជា....

បាល់ទះអង្គុយកម្ពុជានឹងឈ្នះមេដាយម្ដងទៀនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១
Jul, 01, 2022

ភ្នំពេញ៖ សមាជិក នៃ ក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា....

ព្រឹត្តិបត្រ

បរិយាយពីព្រឹត្តិប័ត្រព័ត៌មាន