ភ្នំពេញ៖ ថ្ងៃទី ២៣ ឧសភា នេះស៊ីហ្គេម នឹងប្រារព្ធបិទជាផ្លូវការដោយ វៀតណាម មានចំនួន មេដាយ នៅកំពូលតារាងហើយ កម្ពុជា ឈរនៅ លេខ ៨ និង ទីម័រខាងកើត នៅបាតតារាង ។
ចំនួនមេដាយជាផ្លូវការចុងក្រោយគឺ ម្ចាស់ផ្ទះវៀតណាម បានមេដាយសរុបចំនួន ៤៤៦ គ្រឿង មាស ២០៥ គ្រឿង ប្រាក់ ១២៥ គ្រឿង សំរិទ្ធ ១១៦ គ្រឿង ។ ថៃឈរនៅចំណាត់ថ្នាក់ លេខ ២ ជាមួយនឹង មេដាយសរុប ៣៣១ គ្រឿង គឺ មាស ៩២គ្រឿង ប្រាក់ ១០៣ គ្រឿង និង សំរិទ្ធ ១៣៦គ្រឿង ។
ឥណ្ឌូនេស៊ី ឈរនៅចំណាត់ថ្នាក់ទី៣ ជាមួយនឹងមេដាយសរុបចំនួន ២៤១គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ៦៩គ្រឿង ប្រាក់ ៩១គ្រឿង សំរិទ្ធ ៨១ គ្រឿង ។
ហ្វីលីពីនឈរនៅចំណាត់ថ្នាក់ទី៤ ជាមួយនឹង មេដាយសរុបចំនួន ២២៦ គ្រឿងគឺ មាសចំនួន ៥២គ្រឿង ប្រាក់ ៧០គ្រឿង និង សំរិទ្ធ ១០៤គ្រឿង ។
សឹង្ហបូរី ឈរនៅចំណាត់ថ្នាក់ទី៥ ជាមួយនឹង មេដាយសរុបចំនួន ១៦៦ គ្រឿង គឺ មាស ៤៧គ្រឿង ប្រាក់ ៤៦គ្រឿង និង សំរិទ្ធចំនួន៧៣គ្រឿង ។
ម៉ាឡេស៊ី ឈរនៅចំណាត់ថ្នាក់ទី ៦ ជាមួយនឹងមេដាយសរុបចំនួន១៧៤គ្រឿងគឺមេដាយមាសចំនួន៣៩គ្រឿង ប្រាក់៤៥គ្រឿង និងសំរិទ្ធចំនួន៩០គ្រឿង ។
មីយ៉ាន់ម៉ា ឈរនៅចំណាត់ថ្នាក់ទី៧ ដែលមានមេដាយសរុបចំនួន ៦២ គ្រឿងក្នុងនោះ មាស ៩ គ្រឿង ប្រាក់ ១៨ គ្រឿង និង សំរិទ្ធ ៣៥គ្រឿង។
កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨ ជាមួយនឹង មេដាយសរុបចំនួន ៦៣គ្រឿង គឺ មាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និង សំរិទ្ធ ៤១គ្រឿង ។
ឡាវឈរនៅចំណាត់ថ្នាក់ទី៩ ដែលមានមេដាយសរុបចំនួន ៤២ គ្រឿង គឺមេដាយមាសចំនួន ២គ្រឿង ប្រាក់ចំនួន៧គ្រឿង សំរិទ្ធ៣៣គ្រឿង ។
ប្រ៊ុយណេ ឈរនៅចំណាត់ថ្នាក់ទី១០ ជាមួយនឹង មេដាយសរុបចំនួន ៣ គ្រឿងគឺ មាស ១គ្រឿង ប្រាក់ ១ គ្រឿង និង សំរិទ្ធ ១ គ្រឿង ។
ទីម័រខាងកើត ដែលឈរនៅបាតតារាង នោះមាន មេដាយ សរុបចំនួន ៥ គ្រឿង ប្រាក់៣ សំរិទ្ធ២ ៕
ដោយ៖ រូហ្សា
ផ្សាយ៖ វុឌ្ឍ