No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
Welcome to National Olympic Committee of Cambodia
ស៊ីហ្គេមឆ្នាំ២០២៣៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ីសន្យាជួយកម្ពុជា
Jun, 30, 2022

           ភ្នំពេញ៖  សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងអាស៊ីបានសន្យាថានឹងជួយដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាសម្រាប់ដំណើរការរៀបចំនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

           លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា លោក ណា ណារីតា ប្រធានសហព័ន្ធកីឡាទូកកានូអាស៊ី និងលោក ឆៃ ណារ៉ុង ប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី បានដឹកនាំប្រតិភូ និងមន្ដ្រីជំនាញ មកទស្សនកិច្ច និងពិនិត្យទីលានប្រកួតនៅកម្ពុជាហើយបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ  ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ 

          លោកអគ្គលេខាធិការរងបានឲ្យដឹងថា ដំណើរទស្សនកិច្ច និងកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកីឡាកម្ពុជានិងប្រតិភូសហព័ន្ធអាស៊ីខាងលើបានបញ្ចប់ប្រកបដោយផ្លៃផ្កាល្អប្រសើរ។  សហព័ន្ធអាស៊ីមកនេះដើម្បីជួយជំរុញលើកទឹកចិត្តនិងជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងសម្ភារ ពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងជាសក្ខីភាពក្នុងអង្គប្រជុំ គឺគាត់ជួយឧបត្ថម្ភ ដូចជាការជួយរៀបចំទីលានប្រកួតជាដើម។

          សម្រាប់ទូកសម្រាប់បម្រើឲ្យការប្រកួតវិញប្រទេសនានានៅឆ្ងាយពិបាកដឹកជញ្ជូនមកប្រកួត ហេតុនេះ  សហព័ន្ធអាស៊ី នឹងយកទូកមកហើយអាចឲ្យខ្ចីសម្រាប់បម្រើឲ្យការប្រកួតបាន ។  ចំពោះកីឡាករ-កីឡាការិនីកម្ពុជាយើងវិញ ដែលចង់ទៅហ្វឹកហាត់បន្ថែម រយៈពេលពី៣ទៅ៦ខែ ដូចជានៅថៃ ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម និងថៃ គឺអនុញ្ញាតឲ្យកម្ពុជា។ នេះន័យថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាចបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់រយៈពេលវែងបាន។

          ពាក់ព័ន្ធនឹងទីលានប្រកួតវិញលោកបានពន្យល់ថាឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃរបស់មន្ដ្រីជំនាញសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងអាស៊ីក៏ដូចជាគណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍ស៊ីហ្គេម បានអះអាងថា ទីលានប្រកួតនៅដងព្រែកកំពត ខេត្តកំពត អាចរៀបចំការប្រកួតបាន។  ពិសេសទីតាំងរបស់ទីលានគឺមានសោភ័ណ្ឌល្អស្អាតដែលកម្ពុជាអាចរៀបចំការប្រកួតកីឡាលើទឹកបានស្របទៅតាមការកំណត់របស់គណៈកម្មាធិការជាតិCAMSOC ក្នុងនោះទូករ៉ូអ៊ីង អាចរៀបចំការប្រកួតកក្នុងបច្ចេកទេសចម្ងាយខ្លី ១,០០០ម៉ែត្រ ខណៈទូកកានូ និងទូកប្រពៃណី អាចរៀបចំបានលើវិញ្ញាសាចម្ងាយ ១,០០០ម៉ែត្រ ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០ម៉ែត្រជាដើម។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានលើកទឹកចិត្ត និងជំរុញឲ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាបន្ដធ្វើការជាមួយសហព័ន្ធអាស៊ីទាំងទូកកានូ និងរ៉ូអ៊ីង ដើម្បីស្វែងរកការគាំទ្របន្ថែមលើបច្ចេកទេសផ្សេងៗ។ ពិសេសបណ្ដាប្រទេសជាមិត្ត ដើម្បីធានាបាននូវការត្រៀមខ្លួននិងរៀបចំប្រកបដោយភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕

ដោយ៖រ៉ូហ្សា

​ផ្សាយ៖ វុឌ្ឍ

 

ព័ត៌មាន
បញ្ចប់វគ្គបណ្តុះបណ្ដាលមន្ត្រីបច្ចេកទេសលើកទម្ងន់កម្រិតមធ្យម
Aug, 15, 2022

ភ្នំពេញ៖ ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស....

កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមដើម្បីឲ្យអ្នកចូលរួមទាំងអស់សប្បាយរីករាយ
Aug, 14, 2022

ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម....

ព្រឹត្តិបត្រ

បរិយាយពីព្រឹត្តិប័ត្រព័ត៌មាន