No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
Welcome to National Olympic Committee of Cambodia
លោក ម៉ិល កាដូ៖ កោតសរសើរវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកីឡាវ៉ូវីណាម ដែលផលិត
Jan, 27, 2021

            ភ្នំពេញ៖  លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្ដាលកម្រិត“ក” នៃប្រភេទកីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២០នាទីលានហ្វឹកហាត់សហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមការគាំទ្រថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។

            លោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធ បានប្រាប់ឲ្យដឹងថា ក្រោមការផ្តល់ថវិការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាល ចៅក្រម អាជ្ញា កណ្តាល កម្រិត “ ក ” កីឡាវ៉ូវីណាម ប្រចាំឆ្នាំ ២០២០  ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ មានសិក្ខាកាមចូលរួមចំនួន ២៨រូប ស្រ្តី០៥រូប  អញ្ជើញមកពី ខេត្ត ស្វាយរៀង កណ្តាល កំពង់ចាម ប៉ៃលិន ព្រៃវែង កំពង់ធំ កំពត ត្បូងឃ្មុំ ខេត្តសៀមរាប ក្លិប នៅក្នុងរាធានីភ្នំពេញមានចំនួន៦ក្លិប និងក្រសួង២ ។

            ឆ្លងតាមរយៈការសិក្សារួចមកសិក្ខាកាម  មានការសិក្សាដោយ យកចិត្តទុកដាក់រៀនសូត្រទទួលបានលទ្ធផលដូចតទៅនិទ្ទេសល្អ ៥០% និទ្ទេសមធ្យម ៣០% និងនិទ្ទេសខ្សោយ ២០%។

           លោក ស៊ូម សារឿន  បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ចៅក្រម និង  អាជ្ញាកណ្តាល កីឡាវ៉ូវីណាម នៅក្នុងឆ្នាំនេះផ្តោតជាសំខាន់ទៅលើច្បាប់នៃការប្រកួត បែបបទនៃការប្រកួត ការដាក់ពិន័យនិងការព្រមាន បច្ចេកទេសនៃការដាក់ពិន្ទុឲ្យ កីឡាករ-កីឡាការិនី  ការអនុវត្តជាក់ស្តែងលើទីលាន រួមជាមួយបទបញ្ញត្តិទូទៅនៃកីឡា។

          តាមរយៈវគ្គនេះបង្ហាញថាសិក្ខាកាមរបស់យើងនៅមានសមត្ថភាពខ្វះខាតច្រើនចាំបាច់ណាស់ត្រូវតែពង្រឹងបន្ថែមទៀតក្នុងន័យដើម្បីធ្វើឲ្យសិក្ខាកាម របស់យើងក្លាយទៅជា ចៅក្រមនិង អាជ្ញាកណ្តាល  ប្រកបដោយគុណវុឌ្ឈ និង ថាមពលទាំងក្នុងក្របខណ្ឌការប្រកួតថ្នាក់

ជាតិ តំបន់ និង  អន្តរជាតិនាពេល អនាគត ហេតុដូចនេះ សហព័ន្ធវវីណាមកម្ពុជា  នៅមានកិច្ចការជាច្រើនទៀតត្រូវបំពេញនៅក្នុងឆ្នាំ ២០២១ នេះគឺបន្តបើក វគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាល ឲ្យបានច្រើនបន្ថែមទៀតដើម្បីពង្រឹង និង ជំរុញអភិវឌ្ឍន៍ សមត្ថភាព ធនធានរបស់ពួកគាត់ឲ្យមានការរីកចម្រើន។

           លោក ម៉ិល កាដូ  បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ សហព័ន្ធរ៉ូវីណាមកម្ពុជាដែលបានផលិតនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍ គ្រប់គ្រាន់នឹងក្លាយនាពេលអនាគតទៅជា ចៅក្រម និង អាជ្ញាកណ្តាល បន្តវេនដ៏ឆ្នើមក្នុងវិស័យ កីឡាវ៉ូវីណាម របស់ប្រទេសកម្ពុជា។ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាមកម្ពុជា ឲ្យកាន់តែរីកចម្រើនប្រកបដោយសក្តានុពលថែមទៀត ៕

ដោយ៖រ៉ូហ្សា

ព័ត៌មាន
មេដាយមាស៣គ្រឿងដែលបានមកពីការប្រកួតម៉ូតូទឹកនៅខេត្តព្រះសីហនុ
May, 23, 2022

ភ្នំពេញ៖ ព្រឹត្តការប្រកួតកីឡាម៉ូតូទឹក....

ចប់ស៊ីហ្គេម កម្ពុជា....
May, 23, 2022

ភ្នំពេញ៖ ថ្ងៃទី ២៣ ឧសភា នេះស៊ីហ្គេម....

ព្រឹត្តិបត្រ

បរិយាយពីព្រឹត្តិប័ត្រព័ត៌មាន