គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (គ.ជ.អ.ក) មានតួនាទីចម្បងចំនួន ២។
តួនាទី ទី១៖ រៀបចំ និងដឹកនាំក្រុមកីឡាករ-ការិនីឆ្នើមកម្ពុជាចូលរួមកីឡាអូឡាំពិករដូវក្តៅ អូឡាំពិករដូវរងារ អូឡាំពិកយុវជន កីឡាអាស៊ី និងកីឡាស៊ីហ្គេម ។
គ.ជ.អ.ក សហការជាមួយសហព័ន្ធកីឡាជាតិ ក្នុងការជ្រើសរើសកីឡាករ-ការិនីឆ្នើម សម្រាប់តំណាងក្រុមកីឡាកម្ពុជាចូលរួមប្រកួតកម្រិតកីឡាអូឡាំពិក ទ្វីបអាស៊ី និងតំបន់ ដែលជាការប្រកួតប្រជែងដ៏អស្ចារ្យលើពិភពលោក។
តួនាទី ទី២៖ គ.ជ.អ.ក ខិតខំអភិវឌ្ឍ លើកកម្ពស់ និងការពារចលនាអូឡាំពិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របទៅតាមធម្មនុញ្ញអូឡាំពិក និងតម្លៃអូឡាំពិក នៃមិត្តភាព ឧត្ដមភាព និងការគោរពគ្នា។
គ.ជ.អ.ក គឺជាស្ថាប័នឯករាជ្យ ដែលមិនទទួលបានជំនួយពីរដ្ឋាភិបាល និងមិនពាក់ព័ន្ធនឹងនយោបាយ។
ជោគជ័យនៃបេសកកម្មរបស់យើងគឺផ្អែកលើចំណូលដែលយើងទទួលពីការរៃអង្គាស និងព្រឹត្តិការណ៍ ដែលធ្វើអោយយើងរឹងមាំ ឯករាជ្យសម្រាប់កីឡាអូឡាំពិកនៅព្រះរាជាណាចក្រកម្ពុជា។