No Translation for this page / გავრცელებული მოსაზრებით,
Coming Soon / មកមិនយូរប៉ុន្មាន
STRATEGIC FRAMEWORK

STRATEGIC FRAMEWORK

យន្តការជាយុទ្ធសាស្រ្ត 
បេសកកម្មៈ  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអង្គការកីឡាជាតិ ដែលមានបេសកកម្មដឹកនាំសហព័ន្ធកីឡាជាតិ ផ្តល់ចំណេះដឹងគោលការណ៍កីឡា និងផ្តល់ឱកាសអោយប្រជាជនកម្ពុជាគ្រប់រូបបានចូលរួមលេងកីឡា ចាប់ពីកម្រិតមូលដ្ឋាន, កីឡាកម្សាន្ត, កីឡា ប្រកួតប្រជែង និងកីឡាកម្រិតខ្ពស់ ។
ចក្ខុវិស័យ៖ “ប្រទេសកម្ពុជាមាន បរិយាកាសអំណោយផលដល់ការចូលរួមលេងកីឡា និងទាក់ទាញ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲលេងកីឡាឲបានច្រេីន ដេីម្បីបណ្តុះបណ្តាល បានអត្តពលិកកម្រិតខ្ពស់ឈានទៅដណ្តេីមជ័យលាភីល្អៗជូនជាតិ។


គុណតម្លៃសំខាន់ៗ៖
- សារៈសំខាន់នៃកីឡា៖ បង្កេីតប្រភេទកីឡាឲបានច្រេីន ដេីម្បីផ្តល់ឲប្រជាពករដ្ឋមានឪកាសលេងគ្រប់ៗគ្នា។
- បង្កេីនតម្លៃកីឡា៖ ធ្វេីឲមានឧត្តមភាពកីឡាគ្រប់ប្រភេទ គ្រប់កម្រិត ដេីម្បីបង្កេីនគុណតម្លៃកីឡា។  
- បង្កេីនការ ទាក់ទាញឲលេងកីឡា៖ សកម្មភាពកីឡាគ្រប់ប្រភេទអាចជួយឲសហគមន៍សម្រេច បានគោលដៅរបស់ខ្លួន។
ដើម្បីសំរេចបាននូវគុណតំម្លៃសំខាន់ៗទាំងនេះ NOCC បានដាក់ចេញនូវគោលការណ៏ដូចខាងក្រោម៖
- មានមនសិកា វិជ្ជាជីវៈខ្ពស់
- មានការខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់
- ស្មារតីជាក្រុម
- សុច្ចរិតភាព
- ការគោរពគ្នាទៅវិញទៅមក

 

ត្រីវិស័យតម្រង់ទិស:
ឆន្ទៈត្រូវធ្វេី
- ធ្វើឲមានការផ្លាស់ប្តូរជាវិជ្ជមាន
- បំរើប្រយោជន៍សង្គមជាតិ
- រួមការងារដោយភាពចុះសម្រុង។
- យកទស្សនៈអូឡាំពិកជាមធ្យោបាយផ្លាស់ប្តូរ។

 

ចំនុចសិទ្ធផលសំខាន់ៗ៖ (២០០៩- ២០១៦)
- ការផ្សព្វផ្សាយទស្សនៈអូឡាំពិក និងការអប់រំអូឡាំពិក៖ NOCC បានផ្សព្វផ្សាយតំម្លៃអូឡាំពិតតាមរយៈកម្មវិធីអប់រំតំម្លៃអូឡាំពិក (OVEP) ទៅតាមសាលា និងអង្គការក្នុងស្រុកនានា ។
- អភិបាលកិច្ចល្អ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអភិបាលកិច្ច និងការសហការល្អស្របតាមស្តង់ដា ១០០ % ។
- ប្រសិទ្ធភាពនៃការរៀបចំ៖ រាល់ដំណើរការ និងការរៀបចំនានាៗ ត្រូវបានត្រួតពិនិត្យបានទាន់ពេលវេលា ស្របតាម ស្ថានភាពបច្ចុប្បន្ន និងបរិស្ថានជុំវិញ ។  ការធ្វើការស្ទាប់ស្ទង់មតិ ទៅលើមន្រ្តីស្ម័គ្រចិត្ត និងដៃគូពាក់ព័ន្ធនានា ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំផងដែរ ។
- ការបង្កើនជំនាញ និងសមត្ថភាព៖ មន្រ្តីស្ម័គ្រចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានជំនាញ និងការទទួលខុសត្រូវទៅតាមផ្នែក ១០០ % ។
- ការអភិវឌ្ឍសហព័ន្ធកីឡា៖ កម្ពុជា មានសហព័ន្ធកីឡាជាតិចំនួន១២ ដែលមានសិទ្ធពេញលេញចូលរួមប្រកួតកំរិតពិភពលោក
- ការស្រាវជ្រាវ និងការអភិវឌ្ឍ: គ្រប់កម្មវិធី និងវគ្គសិក្សាទាំងអស់ ដែលធ្វើដោយ NOCC គឺផែ្អកទៅលើលទ្ធផលជាក់ស្តែងពីការស្រាវជ្រាវ ។
- សមត្ថភាពអភិវឌ្ឍរបស់សហព័ន្ធកីឡាជាតិ៖ ៤០% នៃសហព័ន្ធកីឡាជាតិ មានការអនុវត្តត្រឹមត្រូវ និងអភិបាលកិច្ចតាមស្តង់ដា ដែលជាលទ្ធផលនៃជំនាញ និងសមត្ថភាព ។ 
- ការបង្កើនប្រាក់ចំនូលៈ  NOCC ព្យាយាមបង្កើតធនធានចំណូលអោយបាន ៣០% ក្រៅពីជំនួយគាំទ្រពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។

ព័ត៌មាន
មេដាយមាស៣គ្រឿងដែលបានមកពីការប្រកួតម៉ូតូទឹកនៅខេត្តព្រះសីហនុ
May, 23, 2022

ភ្នំពេញ៖ ព្រឹត្តការប្រកួតកីឡាម៉ូតូទឹក....

ចប់ស៊ីហ្គេម កម្ពុជា....
May, 23, 2022

ភ្នំពេញ៖ ថ្ងៃទី ២៣ ឧសភា នេះស៊ីហ្គេម....

ព្រឹត្តិបត្រ

បរិយាយពីព្រឹត្តិប័ត្រព័ត៌មាន